ព័ត៌មានជាតិ

មុខសញ្ញាគ្រឿងញៀន​២នាក់​ ត្រូវ​កម្លាំង​​នគរបាល​ស្រុក​មេមត់​ឃាត់ខ្លួន

ត្បូងឃ្មុំៈ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ រួមនឹងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ទី១.ឈ្មោះ ផុន ស្រីរ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ។ ទី២.ឈ្មោះ លី ប៊ុណ្ណារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំង២ រស់នៅក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានធ្វើការដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា៤កញ្ចប់ (ធំ១កញ្ចប់ តូច៣កញ្ចប់) និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-12-04_08-21-53photo_2016-12-04_08-21-48photo_2016-12-04_08-21-49photo_2016-12-04_08-21-50photo_2016-12-04_08-21-51-2photo_2016-12-04_08-21-51

មតិយោបល់