ពិតជាចម្លែកមែនរវាងព្រះសម្ដេច សុធីតា មហាវុច្ឆិរាឡុងកន ជាមួយនិងព្រះទេព រ័តនារាតស្យាម បុរមរាតកុមារី ( ឬ ព្រះនាងសិរិនថន ) ធ្លាប់តែមានដំណឹងលេចឮមកថា ស្ដេចទាំងពីរមិនសូវជាមានសម្ព័ន្ធមេត្រីភាពល្អនឹងគ្នានោះឡើយ រហូតដល់មានព័ត៌មានថា បងស្រីអាចនឹងមិនពេញចិត្ត ចំពោះការឡើងគ្រងរាជរបស់ប្អូនប្រុស នេះបើតាមសម្ដីអ្នកលេងបណ្ដាញសង្គម ផេនធីប ។
តាមរយៈភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍មកថា ស្តេច សុធីតា មហាវុច្ឆិរាឡុងកន និងព្រះទេព រ័តនារាតស្យាម បុរមរាតកុមារី បានផ្ដល់បទសម្ភាសន៍ជុំគ្នា ស្ដីពីផែនការប្រទេសជាតិ ខណៈឪពុកមិនបាននៅជាមួយ មានដូចតទៅ៖
១. បន្ទាប់ពីនេះទៅប្រទេសថៃ របស់យើងមិនដូចដើមទៀតទេ អាចមានរឿងជាច្រើនត្រូវផ្លាស់ប្ដូរ រាល់ចំនុចរបស់មនុស្សជំនាន់ចាស់ និង មនុស្សជំនាន់ថ្មី អាចនឹងច្បាស់លាស់ឡើង វាគឺជាការផ្លាស់ប្ដូរកន្លងទៅនៅថ្ងៃ ដែលឪពុកមិននៅ គ្រប់គ្នាមានសិទ្ធិខូចចិត្ត នឹងគួរតែខូចចិត្ត តែខំពង្រឹង ត្រៀមចាប់ដៃគ្នាជាមួយនិងភាពផ្លាស់ប្ដូរដោយ សតិបញ្ញា ។
២. ឪពុកគឺជាតួជំនួយដោយភាពគ្រប់គ្រាន់ ជាដើមចមរបស់ព្រះរាជបញ្ញាសេដ្ឋកិច្ចសព្វគ្រប់ ទោះក្នុងថ្ងៃដែលប្រទេសថៃ ត្រូវវាយបកដោយពាក្យនិនទា ពិភពលោក ក៏ត្រូវយកបញ្ញារបស់ទ្រង់មកត្រិះរិះជាផលប្រយោជន៍ ចង់ចាំច្រាស ថ្នាំដុសធ្មេញ របស់ទ្រង់ ចង់ចាំការតែងកាយ ការរៀបរបស់របរ របស់ទ្រង់ អ្វីដែលត្រូវប្រយ័ត្នក៏មិនខ្ជៈខ្ជាយ អាចពឹងពាក់លើខ្លួនឯងត្រូវ តែពឹងខ្លួនឯង អ្វីត្រូវចែករំលែកក៏ត្រូវចែករំលែក ខណៈអាចឈរដោយខ្លួនឯង បានហើយ ត្រូវបន្ថយពឹងអ្នកដ៏ទៃ ។
៣.ឪពុកជាមនុស្សមានភាពអំណត់ ជាព្រះមហាជនក ទ្រង់ហែលមហាសមុទ្រ បានដោយមិនដែលត្អូញត្អែអ្វី រហូតដល់គោលដៅ ទ្រង់ធ្វើកិច្ចការធំបាន គំរូដល់ប្រជាជនថៃ កុំធ្វើការតាមចង់ កុំសម្រេចជីវិតដោយភាពមានបាន ចង់មាន ចង់បាន ចង់ប្រើ អំណាចតាមអំពើ មិនយល់អ្វីល្អ អ្វីអាក្រក់ ត្រូវកាត់សេចក្ដីជីវិតដោយឆន្ទៈ សេចក្ដីស្រលាញ់ សេចក្ដីមេត្តា ចំពោះ មិត្តភក្តិ មនុស្ស ដូចដែលពុកបានធ្វើជាគំរូ ។
៤.ឳពុកឈរនៅក្បែរមនុស្សក្រលំបាករហូត អ្នកក្រនៅទីណា ទ្រង់នៅទីនោះ ទ្រង់ដើររុកព្រៃភ្នំទៅសួរសុខទុក្ខពួកគេនៅទីនោះ ជាព្រះរាជាងាយស្រួល ហូបស្រួល គិតងាយ មិនវាយឬក នៅពេលពុកមិនបាននៅហើយ ពួកយើងកុំភ្លេចប្រតិបត្តិតាមចំនុចនេះ កុំបោះបង់អ្នកក្រ រហូតដល់ឲ្យឱកាសពួកនិយម ធ្វើបាបអ្នកទន់ខ្សោយ ។
៥. គ្មានទ្រង់ យើងមិនអាចប្រកាន់ជំលោះគ្នាដូចពីមុនមិនបានទេ ព្រោះគ្មាននរណាមកហាមយើងបាន គ្មាននរណាម្នាក់ឡើយដែលយើងរអៀសចិត្ត ក្រែងស្ដាប់បង្គាប់ដូចស្ដាប់ទ្រង់ ប្រសិនបើម្នាក់ៗមិនគិតដល់ចំនុចនេះឲ្យខ្លាំង ប្រកាន់តែគំនិតខ្លួនជាធំ នេះប្រទេសថៃ ដែលយើងស្រលាញ់នឹងធ្លាក់ ក្នុងភាពអន្ដរាយ ខណៈពុកមិននៅហើយ ត្រូវស្រលាញ់ថ្នមទឹកចិត្តគ្នា ឲ្យកាន់តែខ្លាំងឡើងជាងកន្លងមក ។
៦. វត្ថុដែលពុកបន្សល់ឲ្យ មិនមែនត្រឹមតែ ឥដ្ឋ ថ្មី ស៊ីម៉ង់ ខ្សាច់ តែជាមហាចំណេះដឹង យើងមិនអាចរក្សារាងកាយទ្រង់បាន ព្រោះវាជាច្បាប់របស់ធម្មជាតិ តែយើងអាចរក្សាបញ្ញាទ្រង់បាន អាចស្រង់មូលដ្ឋាន យុទ្ធសាស្រ្ដ យកមកវឌ្ឍនានាំយកជ័យ ទៅលើវិស័យសង្គមនានា ។
៧. ចាប់ពីពេលនេះទៅនឹងមានមនុស្សជាច្រើន ចេញមកបញ្ចេញមតិផ្សេង អាចមានអ្នកមិនយល់ពីទ្រង់ ចេញមកនិយាយអ្វីដែលគេមិនពេញចិត្ត ត្រូវអត់ធ្មត់ មិនតបត ដូចទ្រង់ជាគំរូ តាមព្រះពុទ្ធសាសនា បើទោះជាគេជេរស្ដីទ្រង់តាមអំពើចិត្តក៏ដោយ ។
៨. ពុកជាមនុស្សស្មោះស្ម័គ្រនិងសាសនា មិនមែនបានតែនិយាយ ឬត្រឹមបានត្រូវតែលុយបរិច្ចាក តែទ្រង់ជាមនុស្សបរិសុទ្ធព្រះធម៌ទាំងកាយទាំងចិត្ត ទ្រង់ធ្វើការច្រើនគ្មានពេលវេលាសម្មាធិតាមធម៌ ចុះយើងធ្វើការតិចជាងទ្រង់ មានពេលវេលាច្រើន ហេតុអ្វីមិនគិតពិចារណា សម្មាធិទាន ។
៩. ពុកជាគ្រូបាធ្យាយដ៏ធំ បង្រៀនដោយជីវិត និងទង្វើ ជីវិតគឺធម៌ ហើយធម៌គឺជាជិវិត ពុកកំពុងប្រាប់យើងថា កុំឲ្យប្រមាថ បើមិនចង់សោកសៅនៅពេលក្រោយ ។
១០. ថ្ងៃនេះឳពុកមិននៅ ត្រូវឲ្យប្រជាជាតិថៃយល់ថា កន្លែងដែលពុកធ្លាប់ទៅ ជាកន្លែងស្អាតមានពន្លឺ ដូចព្រះពុទ្ធទ្រង់យាង កំណើតទ្រង់ក្នុងជាតិពិតជាស័ក្ដសមជាភាពជាមនុស្ស យើងទាំងពួងគួរមោទកភាពចំពោះទ្រង់ ទ្រង់មិនចង់ឲ្យប្រជាជាតិថៃធ្លាក់ក្នុងសមុទ្រទុក្ខ រហូតដល់បោះបង់ការងារ តួនាទី ទំនួលខុសត្រូវ មិនធ្វើ ព្រោះតែភាពអលះអាល័យនោះឡើយ គឺដោយក្ដីស្រលាញ់ជនជាតិថៃអស់ពីបេះដូង ។
សូមជម្រាបបន្ថែមថា ព្រះរាជសារផ្ដល់សម្ភាសន៍ឲ្យសារព័ត៌មាន BBC បានធ្វើឲ្យប្រជាជនថៃ គ្រប់រូបរំជួលចិត្ត ហូរទឹកភ្នែកនឹកស្មានមិនដល់ ៕





ប្រភព៖ Pantip , Tvpool , Facebook
មតិយោបល់