តួកគីៈវិសុទ្ធកម្មរបស់តួកគីចំពោះអ្នកគាំទ្របព្វជិត Gulen កាលពីថ្ងៃសៅរ៍នេះបានបន្តបិទសាលាឯកជន មូលនិធិជំនួយសប្បុរស និងស្ថាប័នជនរាប់រយកន្លែងដែលសង្ស័យជាប់ពាក់ព័ន្ធជាមួយបព្វជិតមូស្លីមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក Fethullah Gulen ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Erdogan ដែលបានប្រែក្លាយទៅជាគូប្រជែងយ៉ាងខ្លាំងរបស់គាត់។នេះបើយោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដានេះ។
រដ្ឋាភិបាលទីក្រុងអង់ការ៉ាក៏បានប្រកាសអាសន្នបន្ទាប់ពីរដ្ឋប្រហារយោធាមួយបរាជ័យ។
ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ Anadolu បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា នេះគឺជាអនុក្រឹត្យដែលចេញដោយប្រធានាធិបតី លោក Recep Tayyip Erdogan លើកដំបូង ចាប់តាំងពីរដ្ឋស្ថិតនៅក្នុងភាពអាសន្ដដែលត្រូវបានប្រកាសកាលពីថ្ងៃពុធ។
លោកបានបញ្ជាឱ្យបិទសាលាឯកជន១.០៤៣កន្លែង មូលនិធិសប្បុរស និងសហព័ន្ធ១.២២៩កន្លែង សហជីពពាណិជ្ជកម្ម ១៩កន្លែង សាកលវិទ្យាល័យ ១៥កន្លែង និង ស្ថាប័នវេជ្ជសាស្រ្តចំនួន ៣៥កន្លែង៕
មតិយោបល់