អ៊ីតាលីៈ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសលាលែងពីតំណែង បន្ទាបពីលោកទទួលបរាជ័យធំមួយ ក្នុងការបោះឆ្នោតប្រជាមតិ លើកំណែទម្រង់រដ្ឋធម្មនុញ្ញ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។
លោក Renzi បានថ្លែងប្រាប់ក្នុងសន្និសីទកាសែតមួយថា «បទពិសោធនៃរដ្ឋាភិបាលរបស់ខ្ញុំ ត្រូវបានបញ្ចប់យ៉ាងច្បាស់នៅទីនេះ ក្រោយប្រជាជនអ៊ីតាលី បានបោះឆ្នោតប្រជាមតិលើវិសោតធនកម្មរដ្ឋធម្មនុញ្ញ កាលពីថ្ងៃអាទិត្យ »។
គួរបញ្ជាក់ដែរថា ការបោះឆ្នោតប្រជាមតិ គឺមានប្រជាជនអ៊ីតាលីប្រមាណជា ៥១លាននាក់ បោះឆ្នោតសម្រេចថា គួរ ឬមិនគួរលើកំណែទម្រង់ រដ្ឋធម្មនុញ្ញតាមសំណើរបស់នាយករដ្ឋមន្រ្តីអ៉ីតាលី លោក Matteo Renzi ក្នុងការកាត់បន្ថយអំណាច និងតួនាទីរបស់ព្រឹទ្ធសភាជាន់ខ្ពស់៕
មតិយោបល់