បរទេសៈ ទាហានអាមេរិក បានមកដល់អ៊ីស្រាអែលហើយ ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដ៏ធំមួយ ជាមួយកងកម្លាំងអ៊ីស្រាអែល ចំពេលមានភាពតានតឹង ជាមួយក្រុមយោធា Hezbollah របស់ប្រទេសលីបង់ កាន់តែទ្បើងកម្ដៅដូចទឹកកំពុងពុះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
សមយុទ្ធយោធារវាងអាមេរិក និងអ៊ីស្រាអែល មានឈ្មោះថា Juniper Cobra ដែលប្រទេសទាំងពីរធ្លាប់បានធ្វើវាកាលពីឆ្នាំ ២០១៦ កន្លងទៅ គឺមានការចូលរួមពីយោធាអាមរិកជាង ៣,០០០ នាក់។
ទីភ្នាក់ងារព័ត៌មាន Channel 10 News បានឲ្យដឹងថា សមយុទ្ធនេះ នឹងធ្វើការវាយប្រហារគ្រាប់មីស៊ីលជាបន្តបន្ទាប់ នៅផ្នែកភាគខាងត្បូង និងខាងជើងប្រទេសអ៊ីស្រាអែល។
សូមជំរាបថា សមយុទ្ធនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយក្រុម Hezbollah ដែលមានមូលដ្ឋាននៅប្រទេសលីបង់ បានគំរាមបាញ់មីស៊ីលទៅកាន់អ៊ីស្រាអែល ប្រសិនបើមិនបញ្ឈប់ការកសាងជញ្ជាំង នៅតាមព្រំដែនប្រទេសលីបង់៕
មតិយោបល់