អតីតព្រះមហាក្សត្រថៃ ព្រះបរមសព ភូមិផុន អាឌុនយ៉ាដេត មានបុត្របង្កើតចំនួន បួនព្រះអង្គ អង្គទី១ បុត្រី ព្រះសម្ដេច ព្រះទេពរតនរាតស៊ុដា អង្គទី២ ព្រះឱរស ព្រះសម្ដេច សុធិតា មហាវិច្ឆិរា ឡុងកន អង្គទី ៣ បុត្រី ថូនក្រៈម៉មយីង ឧបុនរតនរាតកាន់យ៉ា សិរិវ័ឍនា ផាន់វៈឌី និង បុត្រីពៅ សម្ដេចចៅលូកធើ ចៅហ្វាជុឡា ផារាណា វៈល័យល័ក្ស ។
ដូចបានរៀបរាប់ខាងលើ សង្កេតឃើញថា ឈ្មោះបុត្រីអង្គទី ៣ មានភាពចម្លែកជាងបុត្រអង្គនានា ដោយសារតែប្រើពាក្យថា ” ថូនក្រៈម៉មយីង ” ដែលមានន័យសម្រាយថា “ជាសែស្រឡាយ” ដោយគ្មានពាក្យថា សម្ដេច ឬ ព្រះសម្ដេចឡើយ ។ ពិតជាមានមូលហេតុ នោះគឺ បុត្រីអង្គទី ៣ ម៉មយីង សិរិវ័ឍនា ផាន់វៈឌី បានចាប់ចិត្តស្រលាញ់បុរសជនជាតិបរទេស ដែលមិនមែនជាពូជពង្សរាជវង្សទេ ហើយបុរសនេះមានឈ្មោះថា Peter Jensen បានរៀបការនឹងគ្នានៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៧២ ហើយព្រះនាងត្រូវបានព្រះបិតា កាត់កាលឲ្យក្លាយ ជារាស្រ្ដធម្មតា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៧២ ផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ម៉មយីង សិរិវ័ឍនា ផាន់វៈឌី បានលែងលះជាមួយអតីស្វាមីជនជាតិបរទេសនេះហើយ ដោយមានព្រះទ័យទន់ចិត្ត និងក្ដីអាណិតទទូចអង្វរពីសំណាក់ប្រជារាស្រ្ដ ព្រះបរមសព ព្រះបាទសម្ដេច ភូមិផុន អាឌុនយ៉ាដេត បានទៅទទួលបុត្រីចូលព្រះបរមរាជវាំងវិញ ហើយក៏ត្រូវដួលនិងជណ្ដើរជើងបណ្ដាលឲ្យទ្រង់ធ្លាក់ខ្លួនឈឺធ្ងន់ អង្គុយនិងរទេសរុញជាច្រើនឆ្នាំផងដែរ ៕
ប្រភព ៖ hunsa , wikipedia , pantip , Instargram
មតិយោបល់