ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជិត២០នាក់បញ្ជូនទៅតុលាការជាបន្តបន្ទាប់

ភ្នំពេញ: ថ្ងៃចុងសប្តាហ៍ដែលជាថ្ងៃសម្រាក អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ១៧នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់យ៉ាងមមាញឹកគ្មានទំនេរដៃ ដែលក្នុងនោះមានជនសង្ស័យពាក់ព័ន្ធករណីកាច់សោរកម៉ូតូ និងលួចយកម៉ូតូចំនួន៤នាក់, ករណីឆក់កាបូបចំនួន២នាក់, ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន១១នាក់។

ពាក់ព័ន្ធនឹងករណីកាច់សោរក លួចយកម៉ូតូដែលជនសង្ស័យមានបក្ខពួក៤នាក់ គឺត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ សហការជាមួយអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ និងបញ្ជូនទៅតុលាការនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។ ជនសង្ស័យទាំង០៤នាក់នេះ គឺជាក្រុមចោរជើងចាស់ ដែលមានបទពិសោធន៍ខាងលួចជាច្រើនលើករាប់មិនអស់មកហើយ ក្នុងនោះមានម្នាក់ឈ្មោះ ចាន់ តារ៉ា (ហៅណាង) ធ្លាប់ជាប់ពន្ធនាគារ៤ឆ្នាំ ទើបតែចេញក្នុងខែតុលា ឆ្នាំ២០១៦ ដោយចេញពីគុកមកភ្លាមបន្តមុខរបរចាស់ភ្លែត លួចបាន២ករណី។ លើកទី១ ក្នុងខែតុលាឆ្នាំ២០១៦ លួចបានម៉ូតូគុប ៥០មួយគ្រឿង នៅចំណុចក្នុងផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងលើកទី២ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លួចបានម៉ូតូមួយគ្រឿងម៉ាកស្កុបពី បិទស្កុតខ្មៅ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ម្នាក់ទៀតឈ្មោះ ចាន់ វ៉ាន់ថេង (ហៅត្រេង) ក៏ធ្លាប់ជាប់គុក៤ខែកន្លះផងដែរ ចេញមកវិញក្នុងអំឡុងឆ្នាំ២០១៥ ហើយក៏ជួលផ្ទះដើម្បីរកស៊ីកែលេខម៉ូតូដែលចោរលួចបាន និងជាអ្នកផលិតសោរ សម្រាប់កាច់កម៉ូតូឲ្យបក្ខពួកខ្លួនដើរលួច។ ចំណែកឯបក្ខពួក២នាក់ទៀត ឈ្មោះ ពឹង ចាន់ហុង (ហៅផុង) និងឈ្មោះ ជា សុខញ៉ាញ់ (ហៅ ជា សុខហេង) ក៏បានសារភាពថា ពួកខ្លួនកន្លងមកគឺតែងធ្វើសកម្មភាពលួចម៉ូតូគ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាច្រើនលើកជាមួយបក្ខពួកខ្លួនផងដែរ ដោយពួកខ្លួនស្គាល់គ្នាតាមរយ:ការជក់គ្រឿងញៀនជាមួយគ្នា។

ពាក់ព័ន្ធករណីឆក់កាបូបដែលមានគ្នា២នាក់ គឺជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសពីរនាក់ កំពុងជិះរម៉កកង់បីកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្សារទំនើបឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចមុខភោជនីយដ្ឋាន ហ្សង់អាលីហ្សេ។ តាមការស្រាវជ្រាវ ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កន្លងមកពួកខ្លួនធ្លាប់បាយឆក់និងវាយយកទូរសព្ទពីជនរងគ្រោះផ្សេងទៀតនៅតាមផ្លូវផងដែរ ហើយក្នុងនោះជនសង្ស័យម្នាក់ឈ្មោះ អា ណាវិន ធ្លាប់ជាប់ពន្ធនាគារព្រៃ-ស រយ:ពេល៨ខែ ទើបតែចេញវិញបាន២០ថ្ងៃនេះតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីគ្រឿងញៀន១១នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបាននិងបញ្ជូនទៅតុលាការ ក្នុងថ្ងៃចុងសប្តាហ៍នេះដែរនោះ រួមមានជនសង្ស័យ១០នាក់ត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បាលរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជនសង្ស័យម្នាក់ទៀត ជាជនជាតិលីបង់ ឈ្មោះ ប៊ីឡាល ម៉ាការ៉េម អាយុ២៨ឆ្នាំ ត្រូវអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណតរថយន្ត ផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ៕

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ

មតិយោបល់