តួកគី: លោករដ្ឋមន្រ្តីការបរទេស Mevlut Cavusoglu បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពេលវេលាចុងក្រោយបន្តបន្ទាប់នៃការបោសសំអាតជនសង្ស័យដែលបានគាំទ្របព្វជិតមូស្លីម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចោទប្រកាន់ពីការរៀបចំរដ្ឋប្រហារយោធាបរាជ័យ។ ហើយប្រទេសតួកគី បានបណ្តេញបុគ្គលិកក្រសួងការបរទេសចេញពីការងារចំនួន ៨៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៦នេះ។
លោក Gulen បព្វជិតមូស្លីម បានធ្វើការបដិសេធការចូលរួមណាមួយក្នុងរដ្ឋប្រហារនេះ យ៉ាងហោចណាស់ ដែលមានមនុស្សស្លាប់ចំនួន ២៤៦នាក់ ក្នុងនោះមិនរាប់បញ្ចូលអ្នកផ្សំគំនិត។
អាជ្ញាធរតួកគី បានបណ្តេញមនុស្សចេញការងារ, ផ្អាកបណ្តោះអាសន្ន ឬ ដាក់នៅក្រោមការស៊ើបអង្កេតមនុស្សរាប់ពាន់នាក់នៃប្រជាជននៅក្នុងស្ថាប័នរដ្ឋនានា រួមមានក្រសួងរដ្ឋាភិបាល, កងកម្លាំងប្រដាប់អាវុធនិងប៉ូលិស ដែលបានសង្ស័យថា អាចជាប់ពាក់ព័ន្ធទៅនឹងលោក Gulen និងចលនារបស់គាត់៕
មតិយោបល់