ព័ត៌មានជាតិ

សិស្សវិទ្យាល័យបឹងកេងកងម្នាក់ រួមទាំងបក្ខពួក ធ្វើសកម្មភាពឆក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៥ និង ៣០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ ត្រង់ចំណុចមុខផ្ទះលក់ផ្កា ផ្លូវលេខ ១៨២ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ទៀង រតន:បញ្ញាសិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ ចាយ តៃវ៉ាន់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យបឹងកេងកង ស្នាក់នៅផ្ទះលេខ១៥Z ផ្លូវលេខ១៨៧ សង្កាត់ទមនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-1074 លេខតួនិងលេខម៉ាស៊ីន ៥៦៤០៧៣១។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

មតិយោបល់