ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦,៤ រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី: នៅព្រឹកថ្ងៃពុធនេះ មានករណីគ្រោះរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ បានវាយប្រហារយ៉ាងខ្លាំង នៅខេត្ត Aceh ភាគខាងជើងកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែមិនមានការជូនដំណឹងពីរលកស៊ូណាមិនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៦។

តាមការស្ទង់មតិទីតាំងភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា រញ្ជួយដីនេះ បានកើតទ្បើងនៅវេលាម៉ោង ៥ និង៣០ នាទីព្រឹក ហើយវាបានវាយប្រហារចម្ងាយ ១០ គីឡូម៉ែត្រពីភាគខាងជើងនៃខេត្ត។

ក្នុងការសន្និដ្ឋានដំបូងរបស់ USGS បានឲ្យដឹងថា ហេតុការណ៍នេះ អាចមានអ្នកស្លាប់ និងរបួស ព្រមទាំងការខូច ក្នុងកម្រិតទាបប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីជាប្រទេសមួយ ដែលរងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងជាញឹកញាប់៕

banda-aceh-quake

មតិយោបល់