ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទស្សនកិច្ចលោក អូបាម៉ា ទៅកាន់វៀតណាម ត្រូវគេមើលឃើញថាអាមេរិកចង់ទប់ឥទ្ធិពលចិនតែប៉ុណ្ណោះ

អាមេរិក: ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរយ:ពេលបីថ្ងៃ របស់លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ បារាក់ អូបាម៉ា ត្រូវគេសម្លឹងមើលឃើញថា អាមេរិកចង់ទប់ឥទ្ធិពលរបស់ចិនតែប៉ុណ្ណោះ ជាពិសេសគឺរឿងជម្លោះដែនសមុទ្រចិនខាងត្បូងតែម្តង ដែលជាហេតុធ្វើឲ្យអាមេរិកងាកមកចាប់ដៃជាមួយវៀតណាមយ៉ាងដូច្នេះ។

ដំណើរទស្សនកិច្ចនេះ ចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានបង្កើនភាពកក់ក្តៅឡើងថែមទៀត គ្រាដែលអាមេរិកបានស្វែងរកការកសាងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តប៉ាស៊ីហ្វិក។

វៀតណាមមានបំណងចង់ឲ្យសហរដ្ឋអាមេរិក ជួយលើកស្ទួយការជួញដូរអាវុធមកកាន់ប្រទេសរបស់ខ្លួន ដែលអាមេរិកបានបិទច្រកសម្រាប់ការនាំចូលអាវុធទៅឲ្យវៀតណាម ចាប់តាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ នៅពេលអាមេរិកមិនលក់អាវុធឲ្យវៀតណាម ពោលគឺវៀតណាមខ្លួនឯង គឺត្រូវពឹងផ្អែកការនាំចូលអាវុធមកប្រទេសរុស្ស៊ីតែមួួយគត់។

ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម លោកអូបាម៉ា នឹងទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ដែលជាប្រទេសមហាអំណាចផ្នែកឧស្សាហកម្មធំ លោកបានក្លាយជាប្រធានាធិបតីអាមេរិកជាលើកដំបូងដែលធ្វើដំណើរទស្សនកិច្ច នៅហ៊ីរ៉ូស៊ីម៉ា។

ខណ:ពេលស្ថិតនៅក្នុងប្រទេសវៀតណាម លោកអូបាម៉ាត្រូវបានរំពឹងថា នឹងជួបអ្នកប្រឆាំងផងដែរ ដើម្បីឲ្យវៀតណាមទទួលយកឧបសគ្គជាច្រើនករណីទៀត ក្នុងការផ្លាស់ប្តូរក្នុងភាពជាដៃគូជាមួយអន្តរប៉ាស៊ីហ្វិក (TPP) ដែលដឹកនាំដោយអាមេរិក សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

បើតាមលោក Ben Rhodes អនុទីប្រឹក្សាសន្តិសុខជាតិ លោកអូបាម៉ាបាននិយាយ មុនពេលដំណើរទស្សនកិច្ចទៅកាន់វៀតណាមថា អាមេរិកនឹងលើកលែងទណ្ឌកម្មស្តីពីការលក់អាវុធទៅឱ្យប្រទេសវៀតណាមនឹងត្រូវពិភាក្សានៅពេលនោះផងដែរ។

ការធ្វើដូច្នេះនឹងអនុញ្ញាតឱ្យប្រទេសវៀតណាម អាចជំរុញការការពារអធិបតីភាពរបស់ខ្លួន នៅក្នុងពេលមានជម្លោះទឹកដីជាមួយអ្នកជិតខាងរបស់ខ្លួន ហើយប្រទេសចិនដែលមិនពេញចិត្តជាមួយនឹងការលើកលែងការហាមឃាត់ផ្នែកអាវុធនោះទេ នៅក្នុងឆ្នាំ២០១៤កន្លងមកនេះ។

ប៉ុន្តែមន្ត្រីសេតវិមានអាមេរិកបានបង្ហាញថា ការហាមឃាត់នេះនឹងត្រូវបានដកតែប៉ុណ្ណោះ ប្រសិនបើមានការកែលម្អនៅក្នុងសិទ្ធិមនុស្សនៅវៀតណាម។

បើតាមការឲ្យដឹងកាលពីថ្ងៃសុក្រ កន្លងមក លោកអូបាម៉ានឹងធ្វើទស្សនកិច្ចហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ជាកន្លែងដែលអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ត្រូវបានផ្ទុះក្នុងសម័យសង្គ្រាមកាលពីឆ្នាំ១៩៤៥ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤០.០០០នាក់។

នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ជប៉ុន ហៅកាត់ថា NHK កាលពីថ្ងៃសុក្រមុន លោកអូបាម៉ាបាននិយាយថា លោកនឹងមិនសុំទោសក្នុងអំឡុងសុន្ទរកថារបស់លោកនៅហ៊ីរ៉ូស៊ីម៉ា។ លោកបន្តថា វាជារឿងសំខាន់ក្នុងការទទួលស្គាល់ថា នៅក្នុងសម័យសង្រ្គាមនោះ ថ្នាក់ដឹកនាំមានសិទ្ធិសម្រេចចិត្តគ្រប់បែបយ៉ាង វាជាការងារមួយដែលជាប្រវត្តិសាស្រ្តតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រសើរនោះគឺទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសនិងប្រទេស ក៏ដូចជាប្រជានិងប្រជាជន នាពេលបច្ចុប្បន្ននេះ៕

Capture

obama

មតិយោបល់