ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះឃ្លាំង ស្តុកកំទេចឈើចាស់ៗមួយកន្លែង នៅសង្កាត់ទឹកថ្លា

ភ្នំពេញ: អគ្គិភ័យបានឆាបឆេះឃ្លាំង ស្តុកកម្ទេចឈើចាស់ៗក្នុងដីឡូតិ៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍កាលពីម៉ោង២និង៣០នាទី រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅក្រុមទី២ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពញ។

ម្ចាស់ឃ្លាំងមានឈ្មោះ ហុង បូរ៉ា ភេទប្រុស អាយុ៦៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅទីតាំងឃ្លាំង ស្ថិតនៅក្រុមទី២ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពញ។

ប្រភពព័ត៌មានពីយុវជនម្នាក់ ដែលបម្រើការងារនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គាត់កំពុងកិនសំឡីនៅក្នុងរោងខាងលើ ខណ:កំពុងតែធ្វើការស្រាប់តែឃើញមានផ្សែងហុយ និងអណ្តាតភ្លើងចេញពីរោងខាងលើទើប បង្កឲ្យមានការភ្ញាក់ផ្អើល តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

តាមការបញ្ជាក់ពីលោក ហុង បូរ៉ា ដែលម្ចាស់ឃ្លាំងបានប្រាប់ថា អគ្គិភ័យនេះដែរ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ គាត់បន្តទៀតថា ចំពោះឃ្លាំងដែលឆេះស្ទើរទាំងស្រុងនេះ មានទំហំបណ្តោយ ៣៥ម៉ែត្រ និងទទឹង១២ម៉ែត្រ ប្រក់ដំបូល និងជញ្ជាំងស័ង្កសី ចំណែកសម្ភារ:ដែលរងការខូចខាត ភាគច្រើនជាកម្ទេចឈើចាស់ៗ និងរថយន្តចាស់ទុកចោលក្នុងឃ្លាំងមួយគ្រឿង និងម៉ាស៊ិនចាស់មួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ មានការចូលរួមអន្តរាគមន៍ពីសំណាក់ក្រុមរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង បាញ់ពន្លត់អស់១០គ្រឿង ក្នុងនោះក៏មានរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ ចំនួន៤គ្រឿងផងដែរ៕

//youtu.be/E2L4jelEaN0

photo_2016-12-06_15-20-48

photo_2016-12-06_15-20-38-2

photo_2016-12-06_15-20-38

photo_2016-12-06_15-20-39

photo_2016-12-06_15-20-41

photo_2016-12-06_15-20-43

photo_2016-12-06_15-20-44

photo_2016-12-06_14-56-55

photo_2016-12-06_14-56-52

photo_2016-12-06_14-56-53

photo_2016-12-06_14-56-54-2

photo_2016-12-06_14-56-54

មតិយោបល់