មីយ៉ាន់ម៉ាៈ រដ្ឋាភិបាលយ៉ាន់ម៉ា បានហាមឃាត់កម្មករមិនឱ្យចូលទៅប្រទេសម៉ាឡេស៊ីទ្បើយ ខណៈដែលប្រទេសនេះ សម្បូរដោយជនជាតិមូស្លីមភាគច្រើនរស់នៅ ក្រោយពីធ្លាប់មានទំនាក់ទំនងដ៏ជូរចត់ រវាងប្រទេសជិតខាងទាំងពីរ ជុំវិញការបង្ក្រាបយ៉ាងឃោឃៅលើជនជាតិរ៉ូហ៊ីងយ៉ាភាគតិចពីយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។
បញ្ហានេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានស្តីបន្ទោសឲ្យលោកស្រី អ៊ុង សានស៊ូជី ដែលមិនអើពើលើ អំពើប្រល័យពូជសាសន៍ អំឡុងពេលបាតុកម្មមួយ កាលថ្ងៃអាទិត្យ នៅទីក្រុងគូឡាឡាំពួរ ដោយមានមនុស្សរាប់ពាន់នាក់ បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងការបង្រ្កាដោយពួកយោ លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមូស្លីម ក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលបានបណ្តាលឲ្យមនុស្សជាង ២០,០០០នាក់ ភ័យខ្លាច ហើយនាំគ្នារត់ឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសបង់ក្លាដេស៕
មតិយោបល់