ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់និងរបួស ១១៦នាក់ ដោយសារបំផ្ទុះគ្រាប់បែកនៅឯរោងពិធីមង្គលការនៅភាគអាគ្នេយ៍តួកគី

តួកគី: បើតាមមន្ត្រីជាន់ខ្ពស់របស់ប្រទេសតួកគីដែលសុំមិនបញ្ចេញឈ្មោះដោយ​សារ​វាជា​ពិធីការរដ្ឋាភិបាលបានឲ្យដឹងថា មានករណីបំផ្ទុះគ្រាប់បែកនៅឯរោងពិធីមង្គលការមួយកន្លែង នៅភាគ​អាគ្នេយ៍ប្រទេសតួកគី បានសម្លាប់មនុស្ស ២២នាក់និងរងរបួស ៩៤នាក់ផ្សេងទៀត​នៅយប់​ថ្ងៃសៅរ៍ម្សិល​មិញ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦។

ករណីបំផ្ទុះនេះបានកើតឡើងនៅក្នុងទីក្រុង Gaziantep នៅទីតាំងចម្ងាយប្រហែល ៩៥គីឡូម៉ែត្រ ស្មើនឹង ៦០ម៉ាយ ភាគខាងជើងនៃទីក្រុងអាឡេប៉ូរបស់ស៊ីរី ដែលហែកហួរដោយសង្គ្រាមឥតឈប់ឈរ។

លោក Orhan Akin ប្រធានការិយាល័យ Gaziantep សម្រាប់ទីភ្នាក់ងារ Ihlas បានប្រាប់ទូរទស្សន៍ CNN Turk ថា លោកបានឃើញយ៉ាងហោចណាស់ មនុស្សរងរបួស ២០នាក់ បានដឹករថយន្តសង្គ្រោះ។

ទីភ្នាក់ងាររបស់រដ្ឋ Anadolu បានរាយការណ៍មកថា អភិបាលប្រចាំតំបន់លោក Ali Yerlikaya បានហៅឧប្បត្តិហេតុនេះថា ជាការវាយប្រហារភេរវករនិងបាននិយាយថា វាបានកើតឡើងនៅក្នុងសង្កាត់ Akdere នៃស្រុក Sahinbey។ ហើយគ្មានសេចក្តីលម្អិតអ្វីដែលបណ្តាលមកពីការបំផ្ទុះនេះ។

ប្រទេសតួកគីបានជួបភាពចលាចលយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយមានការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារយោធា កាលពីខែកក្កដានិងការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាបន្តបន្ទាប់។ ដោយឡែក ការវាយ​ប្រហារច្រើនបំផុតសម្លាប់មនុស្ស ៤៤នាក់​នៅក្នុងខែកក្កដា ដោយសង្ស័យថា ក្រុម ISIS បានបំផ្ទុះគ្រាប់​បែក​អត្តឃាតនៅព្រលានយន្តហោះ Ataturk រដ្ឋធានីអ៊ីស្តង់ប៊ុល។

សូមបញ្ជាក់ថា កាលពីខែមីនា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ នៅក្នុងរដ្ឋធានីអង់ការ៉ា។ ក្រុមឧទ្ទាមឃើដ បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ៕

turkey-explosion

Turkey-explosion wedding

មតិយោបល់