ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ធ្លាក់យន្តហោះនៅប៉ាគីស្ថាន ដោយមានអ្នកដំណើរនៅលើនោះ ៤៧ នាក់

ប៉ាគីស្ថានៈ តាមរបាយការណ៍ទូរទស្សន៍ Urdu ដកស្រង់សម្តីមន្រ្តីមូលដ្ឋាន បានឲ្យដឹងថា ជើងហោះហើរក្នុងស្រុក របស់ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិប៉ាគីស្ថាន (PIA) បានធ្លាក់នៅតំបន់ភ្នំ ភាគខាងជើងប្រទេសប៉ាគីស្ថាន នៅរសៀលថ្ងៃពុធនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។

ការធ្លាក់យន្តហោះនេះ បានកើតឡើង អំទ្បុងពេលដែលយន្ដហោះនេះ ត្រូវបានគេរាយការណ៍ថា មានអ្នកដំណើរនៅលើនោះ ៤៧ នាក់ ហើយបានហោះហើរចេញពីភាគខាងជើងតំបន់ Chitral ទៅកាន់រដ្ឋធានីនៃទីក្រុង Islamabad។

មកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ អំពីអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះទេ៕

មតិយោបល់