តួកគីៈ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថា លោកបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយប្រធានាធិបតី តួកគីលោក Tayyip Erdogan សម្រាប់បទឈប់បាញ់នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបញ្ចប់ការវាយលុករបស់តួកគី ប្រឆាំងនឹងកងកម្លាំងដឹកនាំដោយឃឺដ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។
ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាវិបត្តិសេដ្ឋកិច្ច ជាមួយលោក Erdogan នៅទីក្រុងអង់ការ៉ា លោក Pence បាននិយាយថា ក្រោមកិច្ចព្រមព្រៀងនេះ រាល់ប្រតិបត្តិការយោធា នឹងត្រូវបានផ្អាក ដើម្បីអនុញ្ញាតឱ្យមានការដកថយរបស់កងជីវពលឃឺដ YPG ក្នុងរយៈពេល ១២០ ម៉ោង។
ដោយលោក Pence បានប្រាប់សន្និសីទសារព័ត៌មានថា ប្រតិបត្តិការយោធា របស់ប្រទេសតួកគី នឹងបញ្ចប់នៅពេល ដែលការដកទ័ពរបស់ឃឺដបានបញ្ចប់ផងដែរ៕
មតិយោបល់