ព័ត៌មានអន្តរជាតិ

CIA៖ រុស្ស៊ី នឹងជ្រៀតជ្រែកប្រព័ន្ធបោះឆ្នោតអាមេរិក នាពេលខាងមុខ

អាមេរិកៈ នាយកភ្នាក់​ងារស៊ើបការណ៍​សម្ងាត់​កណ្តាល​អាមេរិក (CIA) លោក Mike Pompeo រំពឹងទុកថា ប្រទេសរុស្ស៊ី នឹងកំណត់គោលដៅវាយប្រហារ ក្នុងប្រព័ន្ធបោះឆ្នោតអាមេរិកបន្តទៀត នៅអំទ្បុងពេលពាក់កណ្តាលនៃការបោះឆ្នោតនាចុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

លោក Mike Pompeo បានប្រាប់ភ្នាក់ងារ BBC ថា ពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ នូវការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការជ្រៀតជ្រែកប្រព័ន្ធបោះឆ្នោតនៅអឺរ៉ុប និងអាមេរិកទ្បើយ។

ដោយលោកបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានខែទៀត កូរ៉េខាងជើង ក៏អាចនឹងមានសមត្ថភាពវាយប្រហារដែនអាកាសរបស់អាមេរិក ជាមួយនឹងមីស៊ីល បំពាក់ដោយក្បាល់គ្រាប់នុយក្លេអ៊ែរផងដែរ។

យ៉ាងណាមិញសហគមន៍ស៊ើបការណ៍អាមេរិក នៅតែអះអាងថា ពួកគេជឿជាក់ថា រុស្ស៊ីពិតជាបានជ្រៀតជ្រែក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦ កន្លងទៅប្រាកដមែន៕

មតិយោបល់