ក្រុម Leicester City កាលពីយប់មិញនេះ ចាញ់ក្រុម Porto ធ្ងន់ករមែនទែន រហូតដល់៥-០ ឯណោះ ដែលនេះជាកំណត់ត្រាចាញ់ច្រើនគ្រាប់ជាងគេបំផុតរបស់ក្រុមអង់គ្លេស លេងនៅព្រឹត្តិការណ៍ UEFA Champions League ឬ Europa League ។
FC Porto ក្នុងដីខ្លួនឯងយប់មិញ ធ្វើបានល្អមែនទែន ដោយអាចបំបាក់ក្រុម Leicester City ដល់ទៅ៥គ្រាប់ឯណោះ ដើម្បីកក់កៅអីឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ។ យ៉ាងណាមិញ ត្បិតតែចាញ់ធ្ងន់យ៉ាងនេះក្ដី ប៉ុន្តែក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេសរដូវកាលមុនមួយនេះ នៅតែរក្សាតំណែងឈរនៅកំពូលតារាងដដែល តែគ្រាន់តែជាប់កំណត់ត្រាអាក្រក់មួយប៉ុណ្ណោះ។

ដោយកំណត់ត្រានោះ គឺក្រោយពីចាញ់យប់មិញនេះ Leicester City ជាក្រុមអង់គ្លេសដែលចាញ់ដៃគូធ្ងន់ជាងគេបំផុតក្នុងរយៈពេល៦១ឆ្នាំមកនេះ ត្បិតអីក្រុមផ្សេងៗក៏ធ្លាប់ចាញ់ដល់៥គ្រាប់ដូច្នេះដែរ ប៉ុន្តែសុទ្ធតែអាចស៊ុតចូលដៃគូបានវិញខ្លះ។
នេះជាក្រុមអង់គ្លេសធ្លាប់ចាញ់ច្រើនៗនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប Liverpool ចាញ់ Ajax ៥-១ ឆ្នាំ១៩៦៦ ក្រុម Derby ចាញ់ Real Madrid ៥-១ ឆ្នាំ១៩៧៥ ក្រុម Chelsea ចាញ់ Barcelona ៥-១ ឆ្នាំ២០០០ និងក្រុម Arsenal ចាញ់ Bayern Munich ៥-១ ឆ្នាំ២០១៥ កន្លងទៅ៕



មតិយោបល់