ភ្នំពេញៈ បន្ទាប់ពីមានការចុះផ្សាយពីករណីបុរសភេទទី៣ (ខ្ទើយ) ជនជាតិវៀតណាម ធ្វើទារុណកម្មលើកុមារកម្ពុជា អាយុ២ឆ្នាំ រហូតដល់មហាជនបង្ហាញក្ដីអាណិតអាសូរនោះ នៅល្ងាចថ្ងៃទី៨ ខែធ្នូនេះផងដែរ លោកឧកញ៉ា ម៉ុង ឫទ្ធី បានផ្ដល់ថវិកាមួយចំនួន និងសន្យាផ្ដល់ផ្ទះស្នាក់នៅ និងការងារដល់គ្រួសាររបស់គេ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរយ៉ាងដូច្នេះថា «បានមកជួបចៅដែលត្រូវគេធ្វើទារុណកម្មនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឲ្យលុយ 100$ និងបានផ្តាំផ្ញើដល់ឪពុកម្តាយរួមជាមួយសមត្ថកិច្ចថា បើគាត់យល់ព្រមទៅរស់នៅតំបន់អភិវឌ្ឍន៍ កែវ ផុស ខ្ញុំនឹងផ្តល់ការងារផ្ទះស្នាក់នៅជូនដល់ពួកគាត់»។
រហូតមកទល់នឹងពេលនេះ បុរសភេទទី៣ ជនជាតិវៀតណាម ដែលធ្វើទារុណកម្មលើកុមារខាងលើ ត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចប្រទេសវៀតណាម ធ្វើការឃាត់ខ្លួននៅទីក្រុងហូជីមិញ។ ដោយឡែក បក្ខពួករបស់ផ្សេងទៀត ក៏ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចកម្ពុជា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕


មតិយោបល់