ព័ត៌មានជាតិ

រថយន្តក្រុងកម្ពុជា-វៀតណាម បុកម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

កណ្ដាល: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងកម្ពុជា-វៀតណាម បុកនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ១ នៅមុខវត្តស្រែអំពិល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

កើតហេតុវេលាម៉ោង ២ និង៤០នាទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់