ព័ត៌មានជាតិ

ប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់នៅលើដងផ្លូវជាតិលេខ៩

ស្ទឹងត្រែង: ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៩ បាននាំគ្នាផ្អើលឈរមើល ខណ:ពេលដែលបានប្រទះឃើញសពស្ត្រីវ័យចំណាស់ម្នាក់ដេកស្លាប់យ៉ាងអណោចអធមក្បែរបង្គោលគីឡូលេខ៤៧៧ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៨និង៣០នាទី ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ចំពោះការស្លាប់របស់ស្ត្រីវ័យចំណាស់ខាងលើនេះ លោក សែម ស៊ីថា
អធិការស្រុកថាឡាបរិវ៉ាត់ បានសន្និដ្ឋានស្ត្រីរងគ្រោះប្រហែលជាស្លាប់ដោយសារគ្រោះថ្នាក់ចររាចរណ៍ ហើយបន្ទាប់មកជនបង្ករក៏បានបើកគេចបាត់។

សាកសពស្ត្រីរងគ្រោះស្លាប់ខាងលើនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ មី សាវ៉ន
អាយុ៥០ឆ្នាំ ជាមនុស្សមានសតិ មិនសូវគ្រប់ ស្នាក់នៅភូមិអូរត្រែល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

មតិយោបល់