ព័ត៌មានជាតិ

នៅមិនទាន់ចប់ទេ! សមត្ថកិច្ចបន្តចាប់ស្ត្រីម្នាក់ជាបក្ខពួកបុរសដែលបង្ហោះព័ត៌មានធ្លាក់យន្តហោះនៅសៀមរាប!

សៀមរាបៈ បន្ទាប់ពីជនសង្ស័យជាអ្នកបង្ហោះព័ត៌មាននៃការធ្លាក់យន្តហោះនៅសៀមរាប ដែលជាព័ត៌មានមិនពិត នាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបហើយនោះ ពេលនេះ សមត្ថកិច្ចបានបន្តឃាត់ខ្លួនបានស្ត្រីម្នាក់ទៀតហើយ ដែលជាបក្ខពួក។

ក្នុងនោះជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ផាវ សុជុំ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) របស់ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងឈ្មោះ ពន្លឺ លាភា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ ទីលំនៅបច្ចប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

មតិយោបល់