ព័ត៌មានជាតិ

ប្រទះឃើញរថយន្តCamry ពណ៌សមួយគ្រឿង ក្រឡាប់ផ្ងារជើង ដោយមិនដឹងមូលហេតុនៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញៈ នាវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Camry ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AB-0284 ក្រឡាប់ផ្ងារជើង ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកCamry មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-0284 បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្ស័យបើកបរក្នុងល្បឿនលឿន ។ លុះពេលមកដល់ ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង សំណាងហើយនៅតែបន្តិចទៀត នឹងធ្លាក់ចូលទៅក្នុងទឹកត្រពាំង មួយកន្លែងដែលនៅក្បែរកន្លែងកើតហេតុនោះ ។ ក្នុងហេតុការណ៍នេះ ពុំទាន់ដឹងថាមានមនុស្សរងរបួសនោះទេ ដោយក្រុមការងារមក ដល់ឃើញតែរថយន្តក្រឡាប់ផ្ងារជើងបាត់ទៅហើយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ពេលក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំចុះទៅដល់ មិនទាន់ឃើញវត្ត មានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានចុះមកអន្តរាគមន៍នោះទេ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក្រុមការងារយើងខ្ញុំមិនទាន់ដឹងពីចំណាត់ការរបស់សមត្ថកិច្ចយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់