ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកទោសថៃ ១០ ម៉ឺននាក់ ត្រូវបានលើកលែង និងបន្ធូបន្ថយទោស ក្នុងរាជការស្ដេចថ្មី

ថៃៈ ក្នុងចំណោមអ្នកទោសប្រមាណជា ១០ ម៉ឺននាក់ នៅក្នុងប្រទេសថៃ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជា គោរពច្បាប់ក្នុងពន្ធនាគារបានល្អជាដើម នឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ដែលក្នុ្ងងនោះ មានអ្នកទោសចំនួន ៣០.០០០នាក់ ត្រូវបានលើកលែងទោសឲ្យមានស៊េរីភាព និង ៧០.០០០នាក់ផ្សេងទៀត និងត្រូវកាត់បន្ថយទោស ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

ប្រធាននាយកដ្ឋានពន្ធនាគារ លោក Kobkiat Kasiwat បានមានប្រសាសន៍ថា ក្នុងនោះដែលលោក Chuvit Kamolvisit ជាអតីតមេដឹកនាំបក្សនយោបាយ និងមហាសេដ្ឋីផ្នែកពាណិច្ចកម្ម ដែលត្រូវបានកាត់ទោស នៅក្នុងខែមករាឆ្នាំនេះ ដោយត្រូវតុលាការដាក់ពន្ធនាគារចំនួនពីរឆ្នាំនោះ ត្រូវបានដោះលែងហើយ។

ព្រះមហាក្សត្រថៃថ្មី បានចេញរាជក្រឹត្យមួយ កាលពីថ្ងៃអាទិត្យ ដើម្បីលើកលែងទោសដល់ជនល្មើស ជាអនីតិជន និងអ្នកមានបញ្ហាសុខភាព នៅក្នុងរាជការថ្មីរបស់ព្រះអង្គ ហើយព្រះរាជក្រឹត្យនេះ ត្រូវបានចូលជាធរមាន នៅថ្ងៃដដែលនោះ។ ប៉ុន្តែចំពោះជនល្មើស ក្នុងករណីរំលោភ ពុករលួយ ឬជួញដូរគ្រឿងញៀន គឺមិនត្រូវមានលើកលែងទោសឡើយ៕

មតិយោបល់