ប៉េរូៈ ករណីរញ្ជួយដីដ៏ធំមួយ បានវាយប្រហារនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ប៉ែកនិរតីនៃប្រទេសប៉េរូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួស ៦៥ នាក់ នៅពេលដែលអគារជាច្រើនបានបាក់រលំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៤ និង ១៨ នាទី (ម៉ោងក្នុងស្រុក) ដោយរញ្ជួយដីនេះ មានកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារនៅជម្រៅ ៣៦ គីឡូម៉ែត្រ និងចម្ងាយ ៤០គីឡូម៉ែត្រពីភាគនិរតីតំបន់ប្រជុំជន Acarí ដែលមានប្រជាជនរស់នៅចំនួន ៤,៤៤៥ នាក់។
ប្រធានាធិបតីលោក Pedro Pablo Kuczynski បាននិយាយថា ក្រុមជួយសង្គ្រោះ កំពុងប្រតិបត្តិការស្វែងរក ដើម្បីជួយជនរងគ្រោះ និងពិនិត្យមើលទំហំនៃការខូចខាតនោះ។ តំបន់ដែលរងផលប៉ះពាល់ ភាគច្រើនជាជនបទ និងផ្លូវថ្នល់ ដែលធ្វើឲ្យដំណើរការផ្ដល់ជំនួយយឺតយ៉ាវ។
តាមរបាយការណ៍ដំបូង បានឲ្យដឹងថា មនុស្ស ១៧ នាក់ បានបាត់ខ្លួននៅអណ្តូងរ៉ែមួយ ដែលបានបាក់រលំ៕
មតិយោបល់