ចិន: ចិននិងរុស្ស៊ី បានភ្ជាប់ជើងហោះហើរថ្មីមួយរវាងប្រទេសទាំពីរ ដែលបានចាប់ដំណើរការពីទីក្រុងវ្ល៉ាឌីវ៉ូស្តុក របស់ប្រទេសរុស្ស៊ី និងទីក្រុងធានជីននៅភាគខាងជើងប្រទេសចិន បានធ្វើការហោះហើរកាលពីរសៀលថ្ងៃអង្គារ៍ម្សិលមិញនេះ។
ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តាមរយៈយន្តហោះប្រភេទ Airbus A320 នឹងចេញដំណើរបីដងមួយសប្តាហ៍ ដែលចាកចេញពីក្រុងធានជីននៅថ្ងៃអង្គារ, ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ នៅម៉ោង៣រសៀល ដោយការហោះហើរនេះ ដែលបានមកដល់នៅម៉ោង ៩និង១០នាទីរសៀល។
វ្ល៉ាឌីវ៉ូស្តុកគឺជាទីក្រុងទីបី ជាមួយនឹងការហោះហើររបស់រុស្ស៊ីដោយផ្ទាល់ទៅកាន់ទីក្រុងធានជីន, បន្ទាប់ពីក្រុង Irkutsk និងក្រុងម៉ូស្គូ។ វាគឺជាកំពង់ផែមិនគិតថ្លៃនិងជាទីក្រុងធំបំផុតរបស់ប្រទេសរុស្ស៊ីនៅចុងខាងកើតប្រទេសនេះ៕
មតិយោបល់