ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជើងហោះហើរទាំងអស់នៅស្រីលង្កា ត្រូវលុបចោល ដោយសារតែព្យុះស៊ីក្លូន

ស្រីលង្កាៈ ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ស្រីលង្កា នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានលុបចោលជើងហោះហើរទាំងអស់ ទៅកាន់ Chennai ជាទីក្រុងនៅភាគខាងត្បូងប្រទេសឥណ្ឌា ដោយសារតែព្យុះស៊ីក្លូន កំពុងវាយប្រហារនៅឆ្នេរសមុទ្រ Tami Nadu ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កា លោក Deepal Perera បានប្រាប់ភ្នាក់ងារស៊ិនហួថា ព្រលានយន្តហោះអន្តរជាតិក្រុង Chennai ត្រូវបានបិទដោយសារអាកាសធាតុអាក្រក់ ហេតុដូចក្រុមហ៊ុនអាកាសចរណ៍យើង បានលុបចោលជើងហោះហើរទាំងអស់របស់ខ្លួន រហូតដល់ព្រឹកថ្ងៃអង្គារ។

ក្រសួងឧតុនិយមស្រីលង្កា នៅថ្ងៃចន្ទនេះ បានព្រមានពលរដ្ឋខ្លួន ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះស៊ីក្លូន Vardah បានប្តូរទិសដៅឆ្ងាយមកកាន់ប្រទេសដីកោះនេះ ហើយឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេសឥណ្ឌា៕

មតិយោបល់