ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅចិនយន្តហោះពីរគ្រឿង រអិលធ្លាក់ចេញពីគន្លងផ្លូវ អំទ្បុងពេលហោះហើរ

ចិនៈ មន្រ្តីព្រលានយន្តហោះ នៅថ្ងៃអង្គារនេះ បាននិយាយថា យន្តហោះដឹកអ្នកដំណើរពីរគ្រឿង បានរអិលធ្លាក់ចុះពីគន្លងផ្លូវ ខណៈដែលធ្វើដំណើរហោះចេញពីព្រលានយន្តហោះទីក្រុង Urumqi ភាគពាយព្យប្រទេសចិន តែជាសំណាងល្អគ្មានអ្នកដំណើរណាម្នាក់ រងរបួសក្នុងគ្រោះថ្នាក់នេះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Shanghai បានរអិលធ្លាក់ចេញពីផ្លូវ វេលាម៉ោង ៩ និង៣៣ នាទីព្រឹក នៅព្រលានយន្តហោះអន្តរជាតិ Diwopu ក្នុងតំបន់ស្វយ័តស៊ីជាំងអ៊ុយហ្គ័រ។

ក្រោយមកទៀត នៅម៉ោង ១០ និង១០ នាទីព្រឹក យន្ដហោះមួយគ្រឿងផ្សេងទៀត ក៏បានរអិលធ្លាក់ចេញពីគន្លងផ្លូវដូចគ្នា ដែលបង្ខំឲ្យនាវិក សម្រេចបញ្ឈប់ការហោះហើរភ្លាមៗផងដែរ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ មន្រ្តីព្រលានយន្តហោះ បានបញ្ជាក់ថា គ្មានអ្នកដំណើរណាម្នាក់ទទួលរងរបួស ឬខូចខាតយន្តហោះនោះទ្បើយ៕

មតិយោបល់