ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តាក់ស៊ីចិត្តធម៌ យកមាសពីរគីទ្បូក្រាម និងលុយ ២៥៥.០០០ បាត ប្រគល់ជូនម្ចាស់ដើមវិញ

ថៃៈ អ្នករត់តាក់ស៊ីម្នាក់ បានយកមាសពីរគីឡូក្រាម រួមទាំងគ្រឿងអលង្កា និងលុយ ២៥៥.០០០ បាត ទៅឱ្យស្ត្រីជាម្ចាស់វិញ បន្ទាប់ពីអ្នកស្រីបានភ្លេចនៅក្នុងរថយន្តរបស់គាត់ កាលពីព្រឹកថ្ងៃអង្គារ។ នេះយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០១៦។

យោងតាមមន្រ្តីប៉ូលិសថៃ បានឲ្យដឹងថា អ្នករត់តាក់ស៊ីនោះ ឈ្មោះលោក Withit Duangchumpolបានយកទ្រព្យសម្បត្តិមកឲ្យម្ចាស់ដើមវិញ គឺអ្នកស្រី Sae Lin អាយុ ៥៨ ឆ្នាំជាម្ចាស់ហាងលក់មាសមួយ នៅខេត្ត Phetchabun ។ លោក Withit បាននិយាយថា នៅម៉ោង១និង៥០ថ្ងៃ លោកបានយកអ្នកដំណើរស្រីម្នាក់ពីខេត្ត Saphan Khwai ទៅកាន់តំបន់ Ratchawong។ នៅពេលមកដល់ផ្ទះ លោកបានរកឃើញថង់ខ្មៅមួយ ដែលអ្នកជិះឡានតាក់ស៊ីភ្លេច។ លោកបានប្រកាសស្វែងរកម្ចាស់ ដើម្បីយករបស់ខ្លួនត្រលប់ទៅវិញ តាមរយៈវិទ្យុប៉ុស្តិ៍លេខ ១០០ ។

បន្ទាប់មកអ្នករត់តាក់ស៊ីនោះ បានយកកាបូបនោះទៅស្ថានីយវិទ្យុ ដែលជាកន្លែងគាត់ និងបុគ្គលិកស្ថានីយ៍ បានរកឃើញថា ក្នុងថង់នោះ មានលុយ២៥៥.០០០បាត ​និងមាស២គីឡូ។ ក្រោយពីអ្នកស្រី Sae Lin បានឭសេចក្តីប្រកាសតាមវិទ្យុ អ្នកស្រីបានសហការ ជាមួយមន្ត្រីប៉ូលិស ដើម្បីយកទ្រព្យសម្បត្តិមកវិញ នៅស្ថានីយវិទ្យុផងដែរ។

អ្នកស្រី បានផ្ដល់លើកទឹកចិត្តឱ្យដល់លោក Withit ១០០.០០០បាត ជាការតបស្នងនឹងអំពើល្អរបស់គាត់ និងបរិច្ចាគ ៣០.០០០ បាតដល់ស្ថានីយវិទ្ យុដើម្បីទិញរទេះជនពិការ៕

មតិយោបល់