ចិន: ព្យុះទីហ្វុង Nepartak បានបណ្តាលឲ្យមនុស្សចំនួន ២១នាក់បានស្លាប់ និង១៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅខេត្តហ្វូជាន ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦នេះ។
ការខូចខាតដែលបង្កយ៉ាងធំ ជាពិសេសនៅក្នុងតំបន់ Minqing និងតំបន់ Yongtai ដែលជាកន្លែងសម្រាប់ការផ្គត់ផ្គង់ទឹកនិងថាមពលត្រូវបានកាត់ផ្តាច់។ ដោយឡែក ជើងហោះហើរជិត ៤០០និងសេវាកម្មរថភ្លើងជាង ៣០០ត្រូវបានលុបចោលផងដែរ។
សូមបញ្ជាក់ថា ទីក្រុងចំនួន ៦កន្លែងត្រូវបានជន់លិច។ ហើយព្យុះទីហ្វុងនេះ បានបំផ្លាញផ្ទះ ៨.៣០០ខ្នង ដោយបង្ខំឱ្យប្រជាជនជម្លៀសចេញប្រហែល ៥០៦.៧០០នាក់។ ការខាតបង់សេដ្ឋកិច្ចពីគ្រោះមហន្តរាយនេះ មានចំនួនសរុបជាង ៧ពាន់លានយ័ន ប្រហែល ១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
មតិយោបល់