ស៊ីរីៈ មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីសម្រាប់ស៊ីរី បានប្រកាសឲ្យដឹងថា ពួកសកម្មប្រយុទ្ធ និងគ្រួសារពួកគេប្រមាណ ៩.៥០០ នាក់ ក្នុងចំណោម ១៥.០០០ នាក់ ត្រូវបានជម្លៀសខ្លួនចេញ ពីសង្កាត់ភាគខាងកើត នៃទីក្រុងអាឡេប៉ូ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។
តាមសេចក្ដីរាយការណ៍ បានបញ្ជាក់ថា ក្រុមភេរវករ កំពុងព្យាយាមយកអាវុធពួកគេ និងបានចាប់ពង្រត់ ប្រជាជនជាច្រើននាក់ ខណៈដែលចាកចេញពីទីក្រុងអាឡេប៉ូ ទៅកាន់ទីជនបទភាគខាងត្បូងនៃទីក្រុងនេះ៕
មតិយោបល់