ជប៉ុន: អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ជប៉ុនបានថ្លែងនៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នឹងរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួន នៅថ្ងៃទី០៣ ខែសីហា នាពេលខាងមុខឆាប់ៗនេះ ដើម្បីពន្លឿនគោលនយោបាយសេដ្ឋកិច្ច “Abenomics” របស់គាត់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។
ប្រធានខុទ្ទកាល័យលេខាធិការលោក Yoshihide Suga បានថ្លែងប្រាប់សន្និសីទកាសែតមួយថា គណៈរដ្ឋមន្ត្រីនឹងអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាតិ នៅថ្ងៃអង្គារក្រោយ មួយថ្ងៃមុនការរុះរើគណៈរដ្ឋមន្ត្រីនេះ។
លោកបានថ្លែងបន្តថា ទីផ្សារការងាររបស់ប្រទេសជប៉ុន គឺមានការរីកចម្រើន មានស្ថិរភាព ហើយរដ្ឋាភិបាលនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តួលបរិត្តផរណានិងការស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញ៕
មតិយោបល់