សេអ៊ូលៈ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃចន្ទថា ខ្លួននឹងរក្សាជំហររបស់ខ្លួននៅដដែលពាក់ព័ន្ធនឹងនយោបាយទៅលើប្រទេសកូរ៉េខាងជើង ដោយផ្តោតលើការដាក់សម្ពាធ និងទណ្ឌកម្ម បន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ចាប់ផ្តើមធ្វើការនៅឆ្នាំក្រោយនេះ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងរបាយការណ៍ដែលបានដាក់ជូនសមាជិសភា ក្រសួងទទួលបន្ទុកកិច្ចការអន្តរទ្វីបកូរ៉េមួយនេះបានឲ្យដឹងថា ខ្លួននឹងខិតខំដើម្បីកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និត និងរឹងមាំជាមួយរដ្ឋាភិបាលអាម៉េរិកបន្ទាប់នេះ និងរក្សាគោលនយោបាយបន្ត នៅក្នុងការចរចាជាមួយកូរ៉េខាងជើង។
ក្រសួងបង្រួបបង្រួមបានឲ្យដឹងថា «នយោបាយរបស់យើងគឺគាំទ្រការបង្រួបបង្រួមដោយសន្តិភាព និងការមិនសាយភាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ យើងនឹងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់»៕

មតិយោបល់