ព័ត៌មានជាតិ

ជិះ​ម៉ូតូទាក់​ដៃចង្កូតគ្នា ដួលបោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ទាំងព្រលឹម​

ភ្នំពេញៈ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះ​ម៉ូតូទាក់ដៃចង្កូតគ្នាដួល ទាំងព្រឹកព្រលឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ដែលស្ថិតនៅមុខមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា(CDC) ដែលស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Today មួយគ្រឿងពណ៌លឿងតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីមុខព្រះបរមរាជវាំង ឆ្ពោះទៅស្ពានជ្រោយចង្វារ លុះជិះមកដល់មុខ CDC ក៏មាននារីម្នាក់ជិះម៉ូតូ Click ពណ៌ក្រហមមួយគ្រឿងទៀត ហើយក៏បានប៉ះដៃចង្កូតម៉ូតូធ្វើដួលទំាងពីរ ធ្វើឲ្យ​បុរសដួល​បោកក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗ ចំណែក​នារីរងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលកន្លែងកើតហេតុសាកសពរងគ្រោះ​ ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកនារីដែលរងរបួស ត្រូវបានយកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ។ រីឯម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចចុះមកវាស់វែង យកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់