ព័ត៌មានជាតិ

ក្មេងប្រុសវិកលចរឹតម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ចាមៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពក្មេងប្រុសម្នាក់លង់ទឹកស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៧ ស្ថិតនៅភូមិធ្នង់ ឃុំតុងរ៉ង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សាកសពក្មេងប្រុសខាងលើមានឈ្មោះ រ័ត្ន រ៉ាវី ហៅជា អាយុ១៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យលើសាកសពក្មេងរងគ្រោះ បានឲ្យដឹងថា សាកសពពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន មូលហេតុដោយសារ មានជំងឺប្រចាំកាយ វិកលចរិត។

ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់