ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក John Kasich ត្រូវបានបញ្ចប់យុទ្ធនាការរបស់ខ្លួន ក្រោយលោកTrump ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតបឋម នៅរដ្ឋ Indiana

អាមេរិក: លោក John Kasich អភិបាលរដ្ឋអូហៃយ៉ូ បានប្រកាសកាលពីថ្ងៃពុធថា លោកត្រូវបានគេព្យួរយុទ្ធនាការបោះឆ្នោត ឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីអាមេរិក បន្ទាប់ពីលោក Donald Trump បានទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតបឋម កាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ Indiana។ ក្រោយការចាកចេញនេះ លោក Trump នឹងក្លាយជាបេក្ខជនចុងក្រោយ របស់គណបក្សសាធារណរដ្ឋ
សម្រាប់ការឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស។ នេះបើយោងតាមរយៈ សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។

លោក Kasich បាននិយាយប្រាប់អ្នកគាំទ្រនៅរដ្ឋអូហៃយ៉ូថា “បើទោះបីខ្ញុំត្រូវបានផ្អាកយុទ្ធនាការរបស់ខ្លួននៅថ្ងៃនេះ ប៉ុន្តែខ្ញុំនៅតែមានជំនឿជាថ្មី ជឿជាក់យ៉ាងមុតមាំថា សភាជាន់ខ្ពស់នឹងបង្ហាញផ្លូវដល់ខ្ញុំឆ្ពោះទៅមុខ” ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការរារាំងលោក Trump ឈរឈ្មោះជាបេក្ខជនរបស់គណបក្សក្នុងឆ្នាំ ២០១៦នេះ៕

john-kasich-speaks-in

មតិយោបល់