ព្រះសីហនុ:ឈ្លោះប្រកែកគ្នា ជនបង្កជាប្តីវាយ ប្រពន្ធមួយដៃចំកណ្លាលមុខ ស្លាប់ភ្លាមៗនៅចំណុចក្រុមទី១ ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង ១:៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីបង្កហិង្សាមួយនេះ បង្កដោយប្តីឈ្មោះ វេុីក សារ៉េត អាយុ៥៣ឆ្នាំ មុខរបរសកិករ មានទីលំនៅដូចចំណុចកេីតហេតុខាងលេី បានវាយប្រពន្ធឈ្មោះ ណាំ ស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ ១ដៃចំមុខ ដោយសារទប់កំហឹងមិនបាន បណ្តាលឲ្យស្លាប់ ភ្លាមៗ។
តាមកាឲ្យដឹងពីប្រជាពលរដ្ឋ រស់នៅជិតផ្ទះកើតហេតុខាងលើ បានឈ្លោះប្រកែកគ្នា លុះក្រោយមក ក៏មានកាឆោឡោរ ក៏នាំគ្នាទៅមើលឃើញស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុកំម្លាំងសមត្ថកិច្ចនគរបាលឃុំបឹងតាព្រហ្ម បានចុះទៅដល់ហើយ
ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់។
រីឯសពស្ត្រីរងគ្រោះសមត្ថកិច្ចជំនាញ បានពិនិត្យឃើញថាសាពពិតជាស្លាប់ ដោយសារប្តីវាយស្លាប់ពិតប្រាកដមែន៕
មតិយោបល់