នីហ្សេរីយ៉ាៈ តាមប្រភពពីអាជ្ញាធរ កាលពីថ្ងៃអង្គារ បានឲ្យដឹងថា អង្ករក្លែងក្លាយចំនួន ២.៥ តោន ត្រូវបានរឹបអូស ក្រោយប្រតិបត្តិការមួយហៅថា កម្ទេចអង្ករប្លាស្ទិច ។ នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។
នាយកដ្ឋានការិយាល័យគយនីហ្សេរីយ៉ា បានបញ្ជាក់ថា ខ្លួនបានរឹបអូសអង្ករជាង ១០២ ការ៉ុង ដែលមានម៉ាកយីហោ ( Best Tomato Rice) ដោយសង្ស័យថា ជាអង្ករប្លាស្ទិច បន្ទាប់មានពាក្យចចារាមពីប្រជាជន។
ក្រសួងសុខាភិបាល និងនាយកដ្ឋានត្រួតពិនិត្យចំណីអាហារ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ដោយជំរុញឲ្យជនជាតិនីហ្សេរីយ៉ារក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីការរកឃើញជាបឋមនូវភស្ដុតាង ដែលអះអាងអង្ករនេះ គឺជាអង្ករប្លាស្ទិច មានផ្ទុះសារធាតុគីមីពុលខ្ពស់៕
មតិយោបល់