ព័ត៌មានអន្តរជាតិ

ដំណើរទស្សនាកិច្ចមេបញ្ជាការកងទ័ពអាមេរិក នៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ចំពេលកំពុងមានភាពតានតឹង THAAD

កូរ៉េៈ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃអង្គារនេះថា មេបញ្ជាការកងទ័ពអាមេរិក នឹងធ្វើទស្សនាកិច្ចនៅកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ Gen. Mark Milley មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក នឹងធ្វើដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃ ក្នុងប្រទេសកូរ៉េខាងត្បូង ដោយជួបសមភាគីកូរ៉េខាងត្បូងរបស់ខ្លួន ចាប់ថ្ងៃពុធ ដល់ថ្ងៃសុក្រ នេះបើតាមមន្ត្រីកងទ័ពកូរ៉េខាងត្បូង បានប្រាប់នៅឯសន្និសីទកាសែត។

ការិយាល័យលោក Milley បាននិយាយថា ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខកងទ័ពអាមេរិក នឹងធ្វើឲ្យ ប្រសើរទ្បើងថែមទៀតលើផែនការ ដាក់ពង្រាយប្រព័ន្ធតំបន់ការពារជាតិកម្ពស់ខ្ពស់ (THAAD) នៅលើ ឧបទ្វីបកូរ៉េខាងត្បូង។

គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិក មកកាន់កូរ៉េខាងត្បូងនេះ ធ្វើទ្បើងចំពេលដែលមានភាពតានតឹង ជុំវិញការសម្រេចចិត្តដាក់ប្រព័ន្ធប្រឆាំងមីស៊ីល THAAD កាលពីខែមុននៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ចុងឆ្នាំក្រោយ៕

south-korea-Thaad-3801

មតិយោបល់