ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្មានអ្នករស់រានមានជីវិត ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះរុស្ស៊ីនោះទេ

រុស្ស៊ី: យន្តហោះយោធារុស្ស៊ី ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យ គឺមិនមានសញ្ញានៃការរស់រានមានជីវិត នៅក្នុងចំណោមអ្នកដំណើរ ៩២ នាក់ នៅលើយន្តហោះនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក Igor Konashenkov បានឱ្យដឹងថា យន្ដហោះ Tu-154 បានធ្លាក់ចុះក្នុងរយៈពេលខ្លី បន្ទាប់ពីហោះចេញពីភាគខាងត្បូងទីក្រុង Adler ជាកន្លែងដែលវាបានចាក់ប្រេង។

យន្តហោះនេះ បានបាត់ពីរ៉ាដាត្រឹមតែរយៈពេលពីរនាទី បន្ទាប់ពីវាហោះចេញនៅម៉ៅង ៥ និង២៥ នាទីព្រឹក (ម៉ោងក្នុងប្រទេសសិង្ហបុរី) ៕

មតិយោបល់