ព័ត៌មានជាតិ

ឆេះសំរាម ផ្អើលអស់សមត្ថកិច្ច!..

កំពង់ចាមៈ អគ្គិភ័យមួយបានឆាបឆេះគំនរសំរាម យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចរាយការណ៍ជូនកងកម្លាំងពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចវាលចាក់សំរាមរបស់ក្រុមហ៊ុនស៊ិន ទ្រី ស្ថិតក្នុងភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្រោយពីទទួលបានព័ត៌មានពីការឆាបឆេះនេះភ្លាម កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកកំពង់សៀម បានសហការជាមួយជំនាញពន្លត់អគ្គិភ័យខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ឯក ប៉ាន់ដន អធិការនគរបាលស្រុក ដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តចំនួន១គ្រឿង និងមួយគ្រឿងទៀតជារថយន្តពន្លត់អគ្គិភ័យរបស់ស្រុក ដោយបានប្រើទឹកអស់ចំនួន៣រថយន្ត ទើបអគ្គិភ័យនេះបាន រលត់ ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្វីផ្សេងនោះឡើយ៕

មតិយោបល់