ព័ត៌មានអន្តរជាតិ

ការគំរាមកំហែងនុយក្លេអ៊ែរជាបន្តបន្ទាប់ពីកូរ៉េខាងជើង ធ្វើឲ្យកូរ៉េខាងត្បូងមានការប្រុងប្រយ័ត្នជាងមុន

កូរ៉េ: សារព័ត៌មានផ្សេងៗជាច្រើន រួមទាំងកិច្ចពិភាក្សាគ្នាតាមទូរទស្សន៍ បានបង្ហាញពីការព្រមានយ៉ាងធ្ងន់ធ្ងរថា បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។

យ៉ាងណាមិញ ពិតជាគួរឲ្យភ្ញាក់ផ្អាលណាស់ ដែលបញ្ហានេះ ត្រូវបានមនុស្សមួយចំនួនលើកយកមកពិភាក្សា ដោយបើកចំហរ ក្នុងនោះក៏រួមមានទាំងនៅអគាររដ្ឋាភិបាល ឬក៏សភាជាតិផងដែរ។

ជុំវិញបញ្ហាអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ភាគច្រើនពួកគេសុទ្ធសឹងតែ លើកទ្បើងអំពីប្រតិកម្មរបស់ចិន រុស្ស៊ី ជប៉ុន និងអាមេរិក ដោយរួមមានទាំងពាក្យសម្ដីរបស់លោក ដូណាល់ ត្រាំ ដែលបានប្រាប់រដ្ឋមន្ត្រីការបរទេសខ្លួនថា កំពុងខ្ជះខ្ជាយពេលវេលា ក្នុងការព្យាយាមធ្វើកិច្ចចរចា ជាមួយកូរ៉េខាងជើងនោះ៕

មតិយោបល់