ចិនៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា ករណីផ្ទុះអណ្តូងធ្យូងថ្ម នៅភាគឦសានប្រទេសចិន បានសម្លាប់មនុស្ស ២១ នាក់ បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះរយៈពេលបីថ្ងៃ ដើម្បីរកមើលអ្នកនៅមានជីវិត ដែលបានជាប់គាំងនៅក្រោមដី។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអង្គារ នៅអណ្ដូងរ៉ែឯកជនមួយ ក្នុងទីក្រុង Qitaihe នៃខេត្ត Heilongjiang ដែលកម្មករ ២២ នាក់ ត្រូវបានជាប់គាំងនៅក្នុងនោះ ។
អាជ្ញាធរខេត្ត បានបញ្ជាក់ថា ក្នុងចំណោមពួកគេ ត្រូវបានគេអះអាងថា ២១ នាក់បានស្លាប់ កាលពីយប់ថ្ងៃសុក្រ។
ចិនជាប្រទេសផលិតធ្យូងថ្មធំជាងគេរបស់ពិភពលោក ហើយជារឿងធម្មតាទៅហើយ ចំពោះមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់នេះផងដែរ៕
មតិយោបល់