ឥណ្ឌូនេស៊ីៈ ករណីការរញ្ជួយដីមួយកម្រិត ៦,២ រ៉ិចទ័រ បានវាយប្រហារនៅរមណីយដ្ឋានកោះបាលី ប្រទេសឥណ្ឌូនេស៊ីទាំងព្រឹក ប៉ុន្តែពុំមានការជូនដំណឹងពីរលកស៊ូណាមិ និងរបាយការណ៍ការស្លាប់ ឬខូចខាតនោះទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។
តាមទីតាំងភូមិសាស្ត្រអាមេរិក បាននិយាយថា រញ្ជួយដីនេះ បានវាយប្រហារប្រហែល ៣០០ គីឡូម៉ែត្រ ភាគខាងកើតនៃកោះបាលី ក្នុងជម្រៅ ៧២ គីឡូម៉ែត្រ។
ការរញ្ជួយដីនេះ មានរយៈពេលយូរណាស់ ខណៈដែលមនុស្សភាគច្រើនទើបតែភ្ញាក់ពីគេង ហើយពួកគេក៏បាននាំគ្នាចាប់ផ្តើមរត់ចេញពីផ្ទះ ទៅកាន់កន្លែងសុវត្ថិភាព៕

មតិយោបល់