(ភ្នំពេញ): គិតត្រឹមម៉ោង១០យប់ ថ្ងៃទី១៤មេសា ២០១៦នេះ អគ្គិភ័យនៅតែបន្តរឆេះផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង ហើយសមត្ថកិច្ច មិនទាន់បញ្ជាក់ពីទំហំនៃការខូចខាត នៅឡើយទេ ។
ប្រធានការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ ក្រុងភ្នំពេញ លោក ព្រហ្ម យ៉ន បានប្រាប់ Post News មុននេះបន្តិចថា ” ពេលនេះ ខ្ញុំមិនទាន់អាចនិយាយបាន កំពុងតែធ្វើសិន ” ។ មន្រ្តីនគរបាលពន្លត់អគ្គិភ័យម្នាក់បានប្រាប់ថា នៅក្នុងហេតុការណ៍អគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋនេះ គិតត្រឹមម៉ោងជាង១០ យប់នេះ អាចបំផ្លាញមិនក្រោមពី ៥០ខ្នងទេ ក្នុងនោះ មានផ្ទះជួល ផងដែរ ។
មន្រ្តីនគរបាលដដែលថា ពេលនេះសមត្ថកិច្ច បានឡានទឹកអន្តរាគមន៍ ជាច្រើនគ្រេឿង ប៉ុន្តែតំបន់នោះ ពិបាកក្នុងការអន្តរាគមន៍ ពោលផ្លូវតូចចង្អៀត ពិបាកឡានទឹកចូល។ នៅមិនឆ្ងាយប៉ុន្មាន ពីរោងចក្រតាក់ហ្វាត ស្ថិតក្នុងភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អំណាចអគ្គិភ័យ នៅតែបន្តរឆេះរាលដាលផ្ទះប្រជាពលរដ្ឋ។
មតិយោបល់