ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទូហ្គេមបាញ់ត្រីចំនួន២៥ទូ ត្រូវបានកទ្ទេចចោល នៅខណ្ឌសែនសុខ

ភ្នំពេញ: ទូហ្គេមបាញ់ត្រីចំនួន២៥ទូ ត្រូវបានកទ្ទេចចោល ក្រោមដឹកនាំរបស់លោក បឹុល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ក្រោយពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសនៅតាមមូលដ្ឋាន នាវេលាម៉ោង០៣រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ។

លោក បឹុល កុសល បានថ្លែងថា ដើម្បីលុបបំបាត់ល្បែងស៊ីសង ក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ឱ្យបានល្អផងដែរនោះ សាលាខណ្ឌសែនសុខបានវាយកម្ទេចទូហ្គេម ប្រភេទល្បែងស៊ីសងចំនួន២៥ទូ ដែលម្ចាស់ទីតាំងបានលួចបើក ដោយគ្មានច្បាប់អនុញ្ញាតហើយ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចុះទៅរឹបអូស នាពេលកន្លងទៅ។

លោក បុឹល កុសល បានបន្តថា «ទូហេ្គមទាំង២៥ ទូនេះ ត្រូវបានរឹបអូសពីកន្លែង ធើ្វអាជីវកម្មខុសច្បាប់ ជាច្រើនកន្លែងនៅក្នុងខណ្ឌ ខណៈដែលពួកគេលួចបើកលេង ទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ»។

បញ្ហាហេ្គមទាំងនេះ គឺជាប្រភេទល្បែងស៊ីសង ដែលធើ្វឲ្យពង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួន លះបង់ការសិក្សា ដោយពួកគេគេចទៅ លេងហេ្គម ហើយបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល។

លើសពីនេះទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សន្ដិសុខសង្គម តាមរយៈលេងហេ្គម ចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះ អាចប្រព្រឹត្ដអំពើដូចជា លួច ឆក់ ប្លន់ជាដើម។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា ដរាបណាលោកមានវត្តមានជាអភិបាលខណ្ឌសែនសុខ លោក នឹងលុបបំបាត់ ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ៕

photo_2016-04-29_20-52-37 photo_2016-04-29_20-52-34 photo_2016-04-29_20-52-30 photo_2016-04-29_20-52-25 photo_2016-04-29_20-52-28 photo_2016-04-29_20-52-27

មតិយោបល់