ហ្វីលីពិនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃពុធ បាននិយាយវាយប្រហារខ្លាំងៗទៅលើ អង្គការសហប្រជាជាតិថា «ឆ្កួត» ចំពោះការរិះគន់ នៃសង្គ្រាមបទល្មើសចម្រូងចម្រាសរបស់លោក ដែលបានសម្លាប់មនុស្សចំនួន ១០០០នាក់ និងបានព្រមានដល់គណៈកម្មាសកលមួយនេះថា « កុំជ្រៀតជ្រែករឿងផ្ទៃក្នុង»។
លោកប្រធានាធិបតីបានលើកឡើងនៅក្នុងព្រឹត្តិការណ៍ប្រារព្ធខួបទី ១១៥ឆ្នាំ នៃកម្លាំងប៉ូលិស ថា «ហេតុអ្វីបានជាអង្គការសហប្រជាជាតិងាយក្នុងការជ្រៀតជ្រែកដល់កិច្ចការនៃសាធារណរដ្ឋមួយនេះស្រួលៗម្ល៉េះ ? មនុស្ស១០០០នាក់ស្លាប់សោះ» ។
គួររំឭកថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយធំបំផុត ABS-CBN ហ្វីលីពីន លោក Duterte បានចូលកាន់តំណែង នៅថ្ងៃទី៣០ខែមិថុនា ហើយបានបញ្ជាឱ្យមានសង្គ្រាមបង្ហូរឈាមមួយនៅលើបទឧក្រិដ្ឋដែលបាន បន្សល់ ទុកសាកសពមនុស្សចំនួន ១០៥៤នាក់ ចាប់តាំងពីការបោះឆ្នោតនាខែឧសភាមក
លោកបានគីមូនបានថ្កោលទោសចំពោះការគាំទ្ររបស់លោក Duterte នៅខែមិថុនាលើការសម្លាប់ក្រៅប្រព័ន្ធតុលាការនេះ ដោយនិយាយថាពួកគេ«ជាការខុសច្បាប់និងរំលោភលើមូលដ្ឋាន សិទ្ធិ និងសេរីភាព»។
ចំណែក ការិយាល័យប្រឆាំងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិនៅក្នុងខែនេះ បាននិយាយផងដែរថា វាត្រូវបានគេ «ព្រួយបារម្ភយ៉ាងខ្លាំង »ដោយសាររបាយការណ៍នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការលើឈ្មួញសង្ស័យលក់ថ្នាំ ញៀននិងអ្នកប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីននេះ។
លោក Duterte បាននិយាយថា អង្គការសហប្រជាជាតិបានធ្វើ «ការស្នើសុំឆ្កួតខ្លាំងណាស់» ហើយលោកសូមព្រមានពួកគេកុំឱ្យជ្រៀតជ្រែកនៅក្នុងនយោបាយរបស់ប្រទេសនេះ។ លោក Duterte បានថ្លែងថា «តើមានបញ្ហាអ្វី? អ្នកលូកដៃក្នុងរឿងនយោបាយហើយ។ មនុស្សស្លាប់ត្រឹមតែ ១០០០នាក់ប៉ុណ្ណោះ ហើយអ្នកដាក់ប្រទេសរបស់ខ្ញុំ ស្ថិតនៅក្នុងគ្រោះថ្នាក់ និងហនីភ័យ»៕
មតិយោបល់