ព័ត៌មានជាតិ

កម្លាំងចម្រុះខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់ រួមនឹងថ្នាំញៀន៧កញ្ចប់

ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ក្នុងនោះមាន​ស្រី៧នាក់ ត្រូវ​បា​នកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍បឹងកក់១ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងដកហូតថ្នាំញៀនចំនួន៧កញ្ចប់ កាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។

មន្រ្តីនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់២ បាន​ចាប់ខ្លួន​ជនសង្ស័យម្នាក់ នៅផ្លូវរទេះភ្លើង ស្ថិតក្នុងសង្កាត់បឹងកក់២ ហើយក៏នាំខ្លួនជនសង្ស័យមកសាកសួរ បន្ទាប់ពីបានចម្លើយរួច កម្លាំងបានបន្តចុះបង្ក្រាប រហូតឈានដល់​ការឃាត់ខ្លួនជនសង្ស័យ៩នាក់ទៀត ស្ថិតនៅសង្កាត់បឹងកក់១។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១០នាក់ខាងលើ ត្រូវបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់