ព័ត៌មានអន្តរជាតិ

រន្ធត់ណាស់! រអិលបាក់ដីនៅកូឡុំប៊ី ស្លាប់ បាត់ខ្លួន និងរងរបួសមនុស្សជាង ៨០០ នាក់

កូឡុំប៊ីៈ មន្ត្រីភ្នាក់ងារជំនួយ បាននិយាយថា គ្រោះរអិលបាក់ដីដ៏ខ្លាំងក្លាបំផុត បានវាយប្រហារនៅភាគនិរតីនៃប្រទេស បណ្ដាលឲ្យមនុស្ស ២០៦ នាក់ស្លាប់ និងបាត់ខ្លួនជាង ២០០ នាក់ ខណៈដែលជាង ៤០០ នាក់ទៀត កំពុងរងរបួសបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧។

ភ្លៀងធ្លាក់ឥតដាច់ជាប់គ្នាៗជាច្រើនម៉ោង បានបង្កឲ្យជន់លិចទន្លេជាច្រើន ដែលវាបាននាំយកនូវទឹកជំនន់ ជាមួយនឹងភក់ល្បាប់ទៅបំផ្លិច​បំផ្លាញ​លំនៅដ្ឋានប្រជាជននៅក្នុងខេត្ត Putumayo ។

គួរបញ្ជាក់ដែរថា ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos ដែលបានធ្វើដំណើរទៅកាន់តំបន់រងគ្រោះនោះ បាននិយាយថា ទាហានត្រូវបានដាក់ពង្រាយ ជាផ្នែកមួយនៃការឆ្លើយតបគ្រាអាសន្នជាតិ ខណៈដែលលោក បានប្រកាសដាក់តំបន់នៃរដ្ឋនោះ ក្នុងគ្រាអាសន្នផងដែរ៕

មតិយោបល់