ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្លឹបកំសាន្តឧកញ៉ាម្នាក់ កំពុងលេចរឿងអាស្រូវ ក្រោយផ្ទុះអាវុធ ញយដង

ភ្នំពេញ: ស្នូរគ្រាប់កាំភ្លើងបានផ្ទុះទ្បើងជាច្រើនគ្រាប់ នៅកណ្តាលក្រុងភ្នំពេញ លេចចេញពីក្នុងក្លឹបកំសាន្តមួយ ដែលគេស្គាល់ថាជារបស់ ឧកញ៉ាម្នាក់ ល្បីឈ្មោះក្នុងប្រទេសកម្ពុជា។

ស្នូរសម្លេងគ្រាប់កាំភ្លើងនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យ ដោយពួកគាត់នឹងស្មានថា ជាសង្រ្គាមកើតទ្បើងម្តងទៀតនៅក្រុងភ្នំពេញ បន្ទាប់មកទើបពួកគាត់ដឹងថាជាការបាញ់បោះ រវាងក្រុមអ្នកលេង និងអ្នកមែន ក្នុងក្លឹបកំសាន្តមួយ ដែលសុទ្ធសឹងជាក្មេងស្ទាវ ចាស់ស្ទាវ ចូលទៅលេង ជាញឹកញយ ហើយពួកគាត់ចាត់ទុកថា ករណីផ្ទុះអាវុធនេះ ជារឿងអសន្តិសុខក្នុងសង្គម ដែលសមត្ថកិច្ច និងអាជ្ញាធរ គួរមានវិធានការ។

អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានប្រាប់ Post News នៅព្រឹកថ្ងៃទី៦ ឧសភានេះថា ពិតជាមានករណីផ្ទុះអាវុធមែន ដែលបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ដែលដឹងថាជា ឌីជេ ឈ្មោះ មុត មករា ហើយពេលនេះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ប៉ុន្តែ លោកអធិការមិនបានបរិយាយ ឲ្យពឹស្តារ ជុំវិញករណីនេះទេ ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់។

បើតាមប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា ស្នូរសម្លេងគ្រាប់កាំភ្លើង ដែលផ្ទុះទ្បើង នៅក្រុងភ្នំពេញនោះ គឺចេញពីមជ្ឈមណ្ឌលកំសាន្តរ៉ុក សិ្ថតនៅតាមបណ្តាយផ្លូវ មុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីម៉ោងប្រមាណជា ៥ព្រឹកព្រលឹម។ ប៉ុន្តែ គេមិនទាន់បញ្ជាក់ពីមូលហេតុនៃដើមចម រឿងនេះទេ គ្រាន់តែសង្ស័យថា ទំនងជាផ្តើមចេញពីរឿងស្រី៕

photo_2016-05-06_10-31-22photo_2016-05-06_10-31-19

 

មតិយោបល់